សន្តិសុខសង្គម
នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនដៃដល់២នាក់ក្រោយកាប់សម្លាប់បុរសម្នាក់រឿងជិះឡានសាចទឹកដាក់
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានសហការណ៍ជាមួយកម្លាំងស្នងការខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ក្រោយកាប់សម្លាប់បុរសម្នាក់ដោយសាររឿងជិះឡានសាចទឹកដាក់កាលពីថ្ងៃទី១៣តុលាកន្លងទៅ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងីទី២១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងទឹកដីខេត្តកំពត និងបានបញ្ជូនជនដៃដល់មកសាកសួរ និងកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធី។
របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ណុង សំភាស់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត និងឈ្មោះ ហ៊ាន មុន្នីវឌ្ឍន៍ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងនគរបាលបានដកហូតម៉ូតូម៉ាកC125 សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ(បាញ់ថ្នាំ ស) ឡើងតែមឆ្នាំ២០២២ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HT.1178 ចំនួន១គ្រឿង និងទូរសព្ទដៃ ១គ្រឿង ចំណែកបក្ខពួកមួយចំនួនបានរត់គេចខ្លួនបាត់។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចន្លោះម៉ោង១៤និង៣៣ ទៅ១៥និង០០នាទី ចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឬស្សី១គុម្ព ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជនដៃដល់ទាំងពីរនាក់ រួមទាំងបក្ខពួកបានដេញស្ទាក់វាយជនរងគ្រោះឈ្មោះ និត សារ៉ាន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិពករុន ឃុំស្រែចែង ស្រុកជុំគីរីខេត្តកំពត បណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Khorn Leang បានលើកឡើងថា ករណីនេះគឺផ្ដើមចេញពីការជិះឡានសាចទឹកដាក់គ្នា ធ្វើឲ្យភាគីខាងម៉ូតូខឹងក៏ជិះម៉ូតូដេញស្ទាក់ព្រួតគ្នាវាយបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨តុលា៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


