សន្តិសុខសង្គម
អាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង១០គីឡូក្រាម
ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ជាង១០គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការបង្ក្រាបបានទាន់ពេលវេលាព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ផងដែរ ខណៈដែលពួកគេកំពុងដឹកជញ្ជូនថ្នាំញៀនទាំងនេះតាមរថយន្តតាមផ្លូវជាតិលេខ៥។

កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ គឺបានធ្វើឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាលេខ៥ ត្រង់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមរយៈរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9869 ត្រូវបានកម្លាំងស្ទាក់ឃាត់ជាប់នៅចំណុចខាងលើដែលមានជនសង្ស័យចំនួនពីរនាក់គឺមានឈ្មោះ ប៊ូ សុផាត ហៅហ៊ុល ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងឈ្មោះ លី ធារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្មានរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់សរុបទម្ងន់១០,៣៣៤.៦០ ក្រាម រួមជាមួយនឹងទូរសព្ទដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស