Connect with us

សន្តិសុខសង្គម

កកស្ទះពលរដ្ឋឆ្លងដែន នៅច្រកអន្តរជាតិប៉ោយប៉ែត សមត្ថកិច្ចលើកមូលហេតុ ៣

បានផុស

នៅ

មានមូលហេតុបីយ៉ាង ដែលធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការកកស្ទះ កាលពីថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ ២០២៣ ហើយកំពុងត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី ១៤​ ខែធ្នូ ឆ្នាំ ២០២៣នេះបានជម្រាប បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់ គណនីឈ្មោះ “រ៉េត  រ៉ន  ស្រលាញ់សន្តិភាព” ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែនឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២៣ នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា ៣០ ទៅ ៤០ នាទី មូលហេតុបណ្ដាលមកពី៖

១-ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ កម្មករ និងសិស្សានុសិស្សជាដេីម។ ២-បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះ អុីនធឺណេតមានការរអាក់រអួល ធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ។ ទី ៣- ចាប់ពីវេលាម៉ោង១៨៖០០​នាទីដល់ម៉ោង ២១៖ ០០ នាទីយប់ ប្រជាពលរដ្ឋខ្មែរ-ថៃធ្វេីដំណេីរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន ម៉្យាងវិញទៀតអនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល។

តែករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន។

សូមបញ្ជក់ថា ចាប់តាំងពីមានការធ្វើ QR CODE ប័ណ្ណព្រំដែនសម្រាប់អ្នកធ្វើដំណើរឆ្លងព្រំដែនអន្តរជាតិមកយូរៗម្តងតែងមានរកកស្ទះចំពោះការឆ្លងទៅលក់ដូររបស់បងប្អូនអាជីវករខ្មែរទៅព្រឹកវិលល្ងាច៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម