សន្តិសុខសង្គម
មិនមានការចាប់ខ្លួនលោក នី ណាក់ នោះទេ
លោក នី ណាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ IMan KH មិនមានការចាប់ដូចការចុះផ្សាយនោះទេ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។

លោក ទូច សុខៈ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានពីការចាប់ខ្លួនលោក នី ណាក់ លោកបានទាក់ទងទៅខាងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិហើយ តែមិនមានការឃាត់ខ្លួន ឬក៏ចាប់ខ្លួនលោក នី ណាក់ ដូចការផ្សព្វផ្សាយនោះទេ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ចាក់នៅរសៀលថ្ងៃទី៥មករានេះដែរថា ខាងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ មិនមានការឃាត់ខ្លួនជនណាម្នាក់នោះទេ។

សូមជម្រាបថា យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Synet S0k បានចែករំលែកពីការចាប់ខ្លួនលោក នី ណាក់ ដោយម្ចាស់អាខោនហ្វេសប៊ុកនេះបានសរសេរថា «បង នី ណាក់ មានរឿងហើយ ត្រូវបាន ហេង សួ ប្ដឹងពីបទ បរិហារកេរ្ដិ៍ និងញុះញង់ ពេលនេះគាត់ត្រូវបានសាកសួរនៅក្រសួងមហាផ្ទៃ គេនឹងបញ្ចូនគាត់ទៅតុលាការបន្តិចទៀតនេះ»៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


