Connect with us

ព័ត៌មានជាតិ

ផ្ដន្ទាទោសម្ចាស់គម្រោង «ទិញម៉ាស់ពាក់ឲ្យមាន់ » ដាក់ពន្ធនាគារ១៨ខែ

បានផុស

នៅ

លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្តិច បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតមន្ត្រីក្រសួងកសិកម្មម្នាក់ដាក់ពន្ធនាគារកំណត់១៨ខែ និងពិន័យជាប្រាក់ចំនួន២​លានរៀល ក្រោមការចោទប្រកាន់ពីបទ« ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង» ។
នេះបើយោងតាមមាត្រា៣០៧ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលតុលាការបានសម្រេច ។ សាលក្រមនេះ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនត្រូវចោទមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី ណាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍានា សម្រេចកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដាក់ពន្ធនាគារតាមការចោទប្រកាន់របស់តំណាងអយ្យការ ពាក់ព័ន្ធនិងបទល្មើស
ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង ។
លោក នី ណាក់ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ IMan-KH ដែលកន្លងទៅតែងតែដៀមដាម ជេរប្រមាថ ទៅ លើបុគ្គល និង ស្ថាប័ន រដ្ឋមួយចំនួន ជាញឹកញាប់ ហើយចុងក្រោយនេះ គឺ បានឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់នៅក្នុងកសិដ្ឋានរបស់លោក នៅខៈណៈដែលវីរូសកូវីដ១៩កំពង់យាយីពិភពលោកទាំងមូល ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម