សន្តិសុខសង្គម
វាយតប់គ្នានៅបរិវេណវិទ្យាល័យ ឃាត់ខ្លួនបាន ៥ នាក់ជាសិស្សសាលា
កម្លាំងនគរបាលស្រុកស្រែអំបិលឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ដែលវាយតប់គ្នានៅក្នុងបរិវេណវិទ្យាល័យស្រែអំបិល។
លោកវីរសេនីយ៍ទោ ដូង វណ្ណា អធិការស្រុកស្រែអំបិលបានឱ្យដឹងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ ថា កម្លាំងជំនាញបានប្រតិបត្តិការស្រាវជ្រាវដល់កន្លែងកើតហេតុក្នុងបរិវេណសាលាវិទ្យាល័យស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ដោយឃាត់ខ្លួនក្មេងទំនើងចំនួន ២ ក្រុមផ្សេងគ្នា។


ក្រុមទី១ មានគ្នា ០៣ នាក់ប្រុស ទី១-ឈ្មោះ រ៉ាត់ ចំរុង អាយុ ១៥ ឆ្នាំ ទី២.ឈ្មោះ ដាវ សុខឡាង អាយុ ១៥ ឆ្នាំ និងទី ៣.ឈ្មោះ ទី រិទ្ធី អាយុ១៦ឆ្នាំ។ ចំណែកឯក្រុមទី២ មានគ្នា ០២ នាក់ប្រុស គឺទី១.ឈ្មោះ ឋាន ប៊ុនឡេង អាយុ ១៥ ឆ្នាំ ទី២-ឈ្មោះ ពេជ្រ ណាវី អាយុ ១៦ ឆ្នាំ។
ក្រោយធ្វើសកម្មភាពសិស្សសាលាទាំង ៥ នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងឲ្យអាណាព្យាបាលធានាយកទៅផ្ទះវិញអប់រំបន្ត។

ដោយឡែកក្នុងចំណោមក្មេងទំនើង មានម្នាក់ទៀតឈ្មោះ ជ្រូក បានចូលទៅបង្កអុកឡុកក្នុងសាលារៀន។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពុងធ្វើការស្រាវជ្រាវរកបុគ្គលរូបនេះដើម្បីមានវិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


