សន្តិសុខសង្គម
មើលរឿងអាសអាភាស ពូថ្លៃបែកគំនិតរំលោភក្មួយស្រីអាយុ៦ឆ្នាំ
ជនសង្ស័យម្នាក់បានចាប់រំលោភសេពសន្ថវៈលេីក្មួយស្រីថ្លៃទេីបអាយុ៦ឆ្នាំត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំ និងចាក់ការតាមច្បាប់។
ករណីចាប់រំលោភនេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ កយ គ័ង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ។ ចំណែកជនរងគ្រោះម្នាក់អាយុ៦ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនជនសង្ស័យកំពុងនៅក្នុងបន្ទប់មេីលរឿងអាសអាភាសតាមទូរស័ព្ទដៃ បន្ទាប់មកជនរងគ្រោះបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយ ដោយឃេីញឱកាសល្អ ជនសង្ស័យក៏បិទទ្វារចាក់កន្លឹះខាងក្នុងរូចធ្វេីសកម្មភាពតែមិនបានសម្រេច ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់ និងបាននាំប្អូនស្រីចេញទៅវិញ។

ប្រភពដដែលបានបន្តថា រហូតម្តាយចេញពីធ្វេីការវិញជនរងគ្រោះក៏បាននិយាយដំណេីររឿងប្រាប់ម្តាយ ពេលលឺដូចនេះម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះពិតប្រកដមែន។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


