សន្តិសុខសង្គម
ជាងផ្សារដែកម្នាក់ លើកដែកទីបប៉ះខ្សែកាបបណ្ដាលឱ្យឆក់ធ្លាក់រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព711 កងពលតូចលេខ70 ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឡើងលើដំបូលដើម្បីសាងសង់រោងលើកដែកទីបប៉ះខ្សែកាបឆ្លងឆក់ធ្លាក់ចុះមកក្រោមវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣៨នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តាមផ្លូវ៣០ម៉ែត្រ ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ សុន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាជាងផ្សារដែក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមការងារបានយកដែកសាងសង់រោងមួយកន្លែង ខណៈកំពុងសាងសង់ដោយឡើងផ្សារធ្នឹមខាងលើលើកដែកទីបដើម្បីផ្សារស្រាប់តែលើកទៅប៉ះខ្សែកាបឆ្លងភ្លើងឆក់ បណ្តាលឱ្យធ្លាក់ចុះមកក្រោមរងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព711 កងពលតូចលេខ70 ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីក្រុមគ្រួសារ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


