សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ ២ នាក់ពាក់ព័ន្ធគ្រឿងញៀនជាង ១ តោនទៅតុលាការ
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង១តោន។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ គ្រឿងញៀនទាំងនោះត្រូវបានរកឃើញនៅក្នុងរថយន្តមួយគ្រឿងដែលក្រុមឧក្រិដ្ឋជនបានយកទៅផ្លុងចោលនៅខាងមុខវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីសុំការបញ្ជាក់ តែត្រូវបានលោកបដិសេធន៍ ដោយសារការស៊ើបអង្កេតកំពុងតែធ្វើមិនទាន់បញ្ចប់ក្រោមការដឹកនាំសម្របសម្រួលពីពីអយ្យការ ដោយលោកស្នើឲ្យសួរអយ្យការតែម្ដង។

លោក វុធ សារី អ្នកនាំពាក្យនៃអយ្យការអមសាលដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣មករានេះ កម្ពុជាថ្មី ក៏បានទំនាក់ទំនងតាមលេខទូរស័ព្ទដើម្បីសុំការបំភ្លឺផងដែរ តែទូរស័ព្ទចូលគ្មានអ្នកលើក៕




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


