សន្តិសុខសង្គម
រកឃើញយានយន្ដល្មើសសរុប២៣៤គ្រឿង និងល្មើសជាតិអាលកុល២៣នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីយប់មិញ
ក្នុងយុទ្ធនាការរឹរបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញយានយន្ដល្មើសច្បាប់សរុបចំនួន២៣៤គ្រឿង និងអ្នកល្មើសជាតិអាល់កុលសរុប២៣នាក់ ករណីនេះត្រូវបានកម្លាំងនគរបាលអនុវត្តទៅតាមវិធានការណ៍ច្បាប់រួចហើយដែរ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦មករានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ក្នុងយុទ្ធនាការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់យានយន្ដល្មើសច្បាប់សរុបចំនួន២៣៤គ្រឿង ក្នុងនោះមានរថយន្ដ៥គ្រឿង។ ចំណែកអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានសរុប២៣នាក់ ក្នុងនោះកម្រិតជាតិអាល់កុលចាប់ពី០.២៥ ទៅ 0.៣៩ មានចំនួន៧នាក់ និងចាប់ពី០.៤០ឡើងមានចំនួន១៦នាក់។ បើតាមលោក សំ វិច្ឆិកា ចំពោះយានយន្ដល្មើស និងអ្នកបើកបរស្ថិតក្រោមគ្រឿងស្រឹងគឺកម្លាំងបានអនុវត្តវិធានការច្បាប់រួចហើយ។

អ្នកពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ពាក់ព័ន្ធការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីយប់ថ្ងៃទី២៥មករា គឺមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដោយសារមានប្រជាពលរដ្ឋច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរ។

លោកបញ្ចាក់ថា ការអនុវត្តនេះ គឺជាការអនុវត្តដ៏តឹងតែង និងយកវិធានការច្បាប់ជាគោល និងជំនាញដែលជាការណែនាំនិងដាក់បទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមិនមានការយោគយល់ និងហាមដាច់ខាតមិនឲ្យមានការអន្តរាគមន៍នោះទេ ក្នុងករណីមានការអន្តរាគមន៍ណាមួយ ជាពិសេសអ្នកបើកបរក្នុងស្ថានភាពស្រវឹង គឺកម្លាំងនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំតែម្ដង៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


