Connect with us

ចរាចរណ៍

នគរបាលនិងចាប់ផ្ដើមចុះត្រួតពិនិត្យជាតិស្រវឹង នាពេលរាត្រីឡើងវិញ ក្រោយមានគ្រោះថ្នាក់កើនឡើង

បានផុស

នៅ

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងដោយសារជាតិស្រវឹង កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិស្រវឹងឡើងវិញ នៅតាមគោលដៅមួយចំនួនក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ទៅកាន់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លើការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារបន្ត។ ជាពិសេសផែនការចុះអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមអនុវត្តពេញលេញ ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការរងទទួលការងារចរាចរណ៍ទាំង១៤ខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរ កាលពីថ្ងៃទី៣ ខែកុម្ភៈ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញ បន្ទាប់ពីអត្រាគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងខ្ពស់ នៅអំឡុងពេលនគរបាលចរាចរណ៍ បន្ធូរបន្ថយការអនុវត្តច្បាប់។ ក្នុងរយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥ ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។

មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរល្មើស មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង, សញ្ញាចរាចរណ៍ខណៈកត្តាយានយន្ត ងងុយ និងកត្តាផ្លូវ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ថា ជុំវិញការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះ គឺ ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចាកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០-២០៣០ ឱ្យសម្រេចបានជោគជ័យ។

សូមបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺគ្រប់បណ្ដាខណ្ឌទាំង១៤ និងត្រូវអនុវត្តតាមគោលការណ៍ចាស់ ដែលធ្លាប់អនុវត្តន៍នាពេលកន្លងទៅ ចាប់ពីម៉ោង ១១:៣០យប់ឡើងទៅ៕ ដោយ៖អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម