សន្តិសុខសង្គម
ស្នងការរាជធានីកោះហៅជនបទេសម្នាក់មកបំភ្លឺ ក្រោយបង្ហោះសារចោទប្រកាន់នគរបាលអនុវត្តច្បាប់ចរាចរណ៍
កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានកោះហៅជនបរទេសឈ្មោះ Jacobus Francois ជនជាតិ Republic of Africa មកបំភ្លឺ ក្រោយជនបទេសរូបនេះបង្ហោះសារចោទប្រកាន់មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ដោយគ្មានមូលដ្ឋានច្បាស់លាស់។

ការកោះហៅនេះ គឹធ្វើឡើងបន្ទាប់ពីជនបរទេសឈ្មោះ Jacobus Francois បានបង្ហោះសារចោទប្រកាន់សមត្ថកិច្ចថា បានរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនបរទេសរូបនេះបានសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ ជាពិសេសប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គងដែលគាត់បានបង្ហោះក្នុងអាខោនហ្វេសប៊ុកឈ្មោះ Franco du Toit ដោយសារគាត់ស្រវឹង និងខឹងសមត្ថកិច្ចផាកពិន័យចំនួន១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។

សូមជម្រាបថា កាលយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ជនបរទេសឈ្មោះ Jacobus Francois ជនជាតិ Republic of Africa បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Franco du Toit បានបង្ហោះសារចែករំលែកនៅលើបណ្ដាញសង្គមថា សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ។

តាមរបាយការណ៍ ជនបរទេសឈ្មោះ Jacobus Francois បានបើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ និងបានឲ្យផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវផាកពិន័យជាប្រាស់ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក។

បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅមិត្តភក្ដិរបស់គាត់តាមប្រព័ន្ធតេឡេក្រាម តែត្រូវបានសមត្ថកិច្ចឃើញក៏ស្នើសុំឱ្យគាត់លុបចោល តែត្រូវបានគាត់លុបចោលក្រោយផ្ញើរូបភាពរួចទៅហើយ។ ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះហៅមិត្តភក្ដិដែលមិនស្រវឹងស្រាមកទទួល និងអនុញ្ញាតឱ្យមិត្តភក្ដិដឹកចេញបាត់ទៅ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


