សន្តិសុខសង្គម
នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនស្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ជនសង្ស័យប្រុស ស្រី ២នាក់ ដឹកជញ្ជូនថ្នាំញៀនជាទ្រង់ទ្រាយធំយកទៅលក់ត្រូវបានកំលាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាននៅវេលាម៉ោង១២យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋផង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់ផ្ទះជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី២នាក់ និងបានដកហូតវត្ថុតាងរួមមាន ម្សៅម៉ត់សថ្លា(MDMA)ចំនួន០១ថង់ ទម្ងន់២.១១ក្រាម សាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្ស Grapa fraittea (MDMA)ចំនួន៥០០កព្ចាប់ ទម្ងន់៤.៤៧០ក្រាម សាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់ ២.៣០៥ក្រាម សាច់ថ្នាំសុទ្ធ សរុបចំនួន ៦៧៧៧.១១ ក្រាម សាច់ថ្នាំសុទ្ធ ទូរសព្ទដៃចំនួន ២ គ្រឿង រថយន្តចំនួន១គ្រឿងម៉ាក ម៉ាកព្រូសពណ៍ស។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ឈ្មោះ ហេង សុ គុណ ហៅ ប៉ាវ ភេទ ប្រុស អាយុ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចឹម ស្រីដា ហៅ ជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូឬស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបង្ក្រាបហើយជនសង្ស័យទាំង២នាក់បានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងធ្វើរបាយការណ៍តាមនិតិវិធី។ លុះនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីបន្តនីតិវិធីច្បាប់ទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


