Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយ ១២នាក់ រកឃើញថ្នាំញៀនមួយចំនួន

បានផុស

នៅ

កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ព្រះសង្ឃក្លែងក្លាយចំនួន ១២នាក់ យកទៅចាត់ការតាមនីតិវិធី ក្រោយយកស្បង់ចីពររបស់ ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនព្រះសង្ឃខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ២១ និង ៤០ នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ១២នាក់ រួមមាន៖ ១. ឈ្មោះ សេង តុលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន បានទីលំនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ២. ឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៣. ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៤. ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៥. ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៦. ឈ្មោះ ធឿន បូ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។

៧. ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៨. ឈ្មោះ បាំង នី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៩.​ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ
ភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ១០.​ ឈ្មោះថា លីនណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ១១. ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ១២. ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន)។


វត្ថុតាងចាប់យកជាក់ស្តែង រួមមាន ១. បាត្រសម្រាប់ស្តាយដើរបិណ្ឌបាត្រយកប្រាក់ពីប្រជាពលរដ្ឋ ចំនួន ៤ ២. ថង់យាម ចំនួន ៦ ៣. ស្បង់ជីពរ ចំនួន ៣ ៤. រថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 ៥. ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួនមួយបំពង់ទុយោ (ច្រកបំពង់ទុយោពណ៌ក្រហម ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី) ៦. ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា។

សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុ បានទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានជនសង្ស័យមួយក្រុម ដែលតែងតែចេញធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ កំពុងនាំគ្នាជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 ដើម្បីចេញទៅដើរសកម្មភាព តាមខេត្តផ្សេងៗ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលបានជិះម៉ូតូដេញតាម និងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងចាប់យកជាក់ស្តែងខាងលើ នាំយកមកធ្វើការសាកសួរនៅ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង។

ក្រោយការសាកសួរ ក្រុមជនសង្ស័យ បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈប្រាកដមែន ដោយឈ្មោះ ហង្ស វាស្នា ជាអ្នកបើករថយន្ត ដឹកទៅដាក់តាមគោលដៅត្រូវដើរបិណ្ឌបាត្របោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ តាមទីសាធារណៈនៅម្តុំ លូប្រាំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ ប្រមូលបានប្រាក់ ចំនួន ៦០ ០០០៛ (ប្រាំមួយម៉ឺនរៀល) ទៅ ៧០ ០០០៛ (ប្រាំពីរម៉ឺនរៀល) ក្នុង ១នាក់ ហើយឈ្មោះ ហង្ស វាស្នា ភេទប្រុស ជាអ្នកបើករថយន្ត យកប្រាក់ថ្លៃដឹកជញ្ជូន ក្នុង ១នាក់ ចំនួន ១៥ ០០០៛ (មួយម៉ឺនប្រាំពាន់រៀល) ទៅចំនួន ២០ ០០០៛ (ពីរម៉ឺនរៀល)។ លុះនៅម៉ោងកើតហេតុ ខាងលើ គឺពួកខ្លួន (អ្នកធ្លាប់ដើរបិណ្ឌបាត្រ កន្លងមក និងអ្នកទើបមករៀនសូត្រធម៌ដើម្បីដើរចេញបិណ្ឌបាត្រ បាននាំគ្នាជិះរថយន្តបំណងទៅដើរធ្វើសកម្មភាព នៅខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត ស្រាប់តែមានកម្លាំងសមត្ថកិច្ចនគរបាលចុះមកបង្ក្រាបជាក់ស្តែង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទី មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម២៦ នាទី មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១២ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

ចរាចរណ៍៥ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម