សន្តិសុខសង្គម
ឃាត់ខ្លួនសង្ឃក្លែងក្លាយ២នាក់ និងតៃកុងរថយន្ដម្នាក់ ខណៈកំពុងសំងំជក់គ្រឿងញៀន
សង្ឃក្លែងក្លាយចំនួន២នាក់ និងអ្នកបេីករថយន្តជូនដេីរបិណ្ឌបាតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងសំងំប្រេីប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំងនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាច់សោ ក ម៉ូតូប្រុសស្រីចំនួន៥នាក់ ហេីយបានបន្តតាមចាប់បក្ខពួកបន្តទៀតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ប្រភពពដដែលបានបន្តថា ខណៈសមត្ថកិច្ចចុះពិនិត្យតាមបន្ទប់ជួលរកជនសង្ស័យជាបក្ខពួកដែលឃាត់បាន ស្រាប់ប៉ះចំបន្ទប់សង្ឃក្លែងក្លាយ២នាក់ និងអ្នកបេីកបររថយន្តដឹកជូនដេីរបិណ្ឌបាតម្នាក់ទៀតស្នាក់នៅ និងកំពុងសំងំប្រេីប្រាស់ថ្នាំញៀនទេីបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នសង្ឃក្លែងក្លាយ និងអ្នកបេីករថយន្ដត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


