Connect with us

សន្តិសុខសង្គម

រថយន្តកុងតឺន័រ ០២ គ្រឿង ពន្លះគ្នា ខ្ទាតទៅបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត

បានផុស

នៅ

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​បំពាន​គន្លង​ផ្លូវ ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដូចគ្នា បណ្ដាល​ឲ្យ​ធ្លាក់​ទូ​ចុះ​មក​ក្រោម រប៉ាត់រប៉ាយ និង​បន្ត​បុក​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៩ និង ២០ នាទី ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​អ្នក​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1733 បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ថែមទាំង​បើក​បំពាន​ចូល​គន្លង​បញ្ច្រាស​ទៀត។ ស្របពេល​នោះ​ដែរ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1953 ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក បាន​បុក​គ្នា​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បត់​ក​រថយន្ត​ត្រឡប់​ក្រោយ និង​រថយន្ត​មួយ​គ្រឿង​ទៀត ធ្លាក់​ទូ​ខាងក្រោយ​ចុះ​មក​ក្រោម។ ចំណែក​ក្បាល​រថយន្ត​បាន​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ដួល បង្ក​ការ​ខូចខាត តែ​មិន​បង្ក​របួស​ស្នាម​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​វាល​ស្បូវ បាន​មក​ដល់​ទីតាំង​ខាងលើ រួច​ទំនាក់ទំនង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ដើម្បី​វាស់វែង​យក​រថយន្ត​ទាំង ០២ គ្រឿង រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

ជនសង្ស័យ ហង្ស សំណាង និងបក្សពួក ០២ នាក់ ត្រូវតំណាងអយ្យការ បើកការស៊ើបសួរ ០៣ បទល្មើស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ២ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម