Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើឲ្យអាជ្ញាធរស្ដារប្រព័ន្ធលូមួយខ្សែក្បែរវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ

បានផុស

នៅ

ប្រព័ន្ធផ្លូវលូមួយខ្សែប្រវែងប្រមាណជាង១០០ម៉ែត្រ ក្បែររបងវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ស្ថិតភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកកស្ទះ និងជន់លិចនារដូវវស្សាក្រោយមាន​ភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអោយដឹងពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនោះបានដឹងថា ប្រព័ន្ធលូនៅទីនេះ គឺរងការខូចខាតស្ទើរទាំង​ស្រុងទៅហើយ ដោយរដូវវស្សាមិនថាភ្លៀងតិច ឬច្រើន ទឹកលិចត្រឹមក្បាលជង្គង់ ហើយមិនងាយស្រកនោះទេ ៤ទៅ៥ថ្ងៃឯណោះ ព្រោះប្រព័ន្ធលូតូច ម្យ៉ាងទៀតលូក៏ខូចខាតច្រើន កកស្ទះដោយសំរាម។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំណូមពរដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយចុះពិនិត្យ និងជួសជុលប្រព័ន្ធលូនេះឡើងវិញ ដើម្បីសម្រួលដល់រស់នៅ និងធ្វើដំណើរ ម្យ៉ាងទៀតទឹកដែលមិនងាយស្រកអស់នេះបានជះក្លិនស្អុយទៀងផង។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណអភិបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី តាមរយៈតេឡេក្រាមកាលពីរសៀលថ្ងៃទី១៦កក្កដាថា លោកនឹងអោយមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវលូមួយខ្សែនេះ៕

អត្ថបទ៖ ដោយ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម