សន្តិសុខសង្គម
ស ស យ ក សង្កាត់អូរតាវ៉ៅ សហការជាមួយអាជ្ញាធរដាំដើមក្ងោក១៣៥ដើមនៅសងខាងផ្លូវជាតិលេខ៥៧
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យុវជន ស ស យ ក សង្កាត់ អូរតាវ៉ៅ និងអាជ្ញាធរមូលដ្ឋាន បានបន្តចូលរួមដាំដើមផ្កាក្ងោកជាមួយក្រុមការងាររដ្ឋបាលខេត្ត ចំនួន១៣៥ដើម នៅសងខាងផ្លូវជាតិលេខ៥៧ ចំណុចភូមិប៉ាងរលឹម សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក នួន ចាន់ធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរតាវ៉ៅ បានមានប្រសាសន៍លើកឡើងថា ក្រោមការណែនាំពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានចាត់ឲ្យលោកដឹកនាំក្រុមការងារយុវជន ស.ស.យ.ក សង្កាត់អូរតាវ៉ៅសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋបាល បន្តចុះដាំដើមឈើដែលជាប្រភេទដើមក្ងោក នៅតាមសងខាងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ គឺដើម្បីសោភណភាព នៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះ វានឹងធ្វើឱ្យតាមដងផ្លូវជាតិចំណុចនេះ
មានសោភណភាពខៀវស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើនៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ។
លោកប្រធាន ស.ស.យ.ក សង្កាត់អូរតាវ៉ៅ បានបន្តថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងជួយបន្សុទ្ធជាតិពុលបង្កើននូវខ្យល់បរិសុទ្ធ សម្រាប់មនុស្ស សត្វ នៅលើផែនដី ហើយចំពោះការដាំរយៈពេលកន្លងទៅ គឺយើងបានដាំចំនួន១៥០០ដើមរួចមកហើយដោយឡែកនៅពេលនេះ គឺយើងដាំដើមក្ងោកចំនួន១៣៥ដើមបន្ថែមទៀត។

ជាមួយគ្នានេះលោក នួន ចាន់ធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនសង្កាត់អូរតាវ៉ៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ
និងសាធារណជនចូលរួមថែរក្សា ការពារ និងអភិរក្សដើមក្ងោកឱ្យបានគង់វង្ស ព្រោះដើមក្ងោកដែលដាំនាពេលនេះ គឺជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីសោភណភាព បរិស្ថានល្អសម្រាប់ខេត្ត ដងផ្លូវជាតិលេខ៥៧ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


