Connect with us

ព័ត៌មានជាតិ

ដាំ​ដើម​ក្ងោក​៣០០​ដើម​ លម្អ​សោភ័ណភាព​និង​លើក​សម្រស់​ទីក្រុង​ដូន​កែវ​ឱ្យ​កាន់តែ​ស្រស់បំព្រង

បានផុស

នៅ

​អាជ្ញាធរ​ខេត្តតាកែវ​បាន​ដាំដើមក្ងោក ពូជ​ផ្កា​លឿង ចំនួន៣០០​ដើមស្របតាម​ចិញ្ចើម​ផ្លូវជាតិ​២ ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​វិមានឯករាជ្យ ដើម្បី​លម្អ​សោភ័ណភាព​ទីក្រុង​ដូន​កែវ ដែលជា​បេះដូង​នៃ​ខេត្តតាកែវ ឱ្យ​កាន់​តែមានភាពស្រស់​បំព្រង​ថែមទៀត​។​

ការដាំ​ដើម​ក្ងោក​នេះ​ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១​ ដោយមាន​ការចូលរួម​ពី​លោក អ៊ូច ភា អភិបាល នៃ​គណៈ​ខេត្តតាកែវ រួមជាមួយលោក ស៊ឹម ឡា​បុ័ង នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តាកែវ និង​អាជ្ញាធរ​ក្រុង​ផងដែរ​។​

លោក អ៊ូច ភា បានឱ្យដឹងថា​ ការដាំ​កូនឈើ​ជា​ប្រភេទ​ដើម​ផ្កាក្ងោក​នៅអម​សងខាង​តាម​ដងផ្លូវ​នេះ គឺ​ដើម្បី​សោភណភាព​នៃ​គម្រប​ពណ៌​បៃតង ព្រោះ​ដើម​ក្ងោក​នេះ​វា​នឹងធ្វើឱ្យ​តំបន់​នេះ​មាន​សោ​ភណ្ឌ​ភាព​ខៀវ​ស្រស់បំព្រង​ក្នុង​រដូវវស្សា និង​ភាគច្រើន​នៅ​រដូវប្រាំងតែង​ចេញ​ផ្កា​ផ្តល់​សោភណភាព​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិមក​កម្សាន្ត​ក្នុង​ខេត្ត​កាន់តែច្រើន និង​បាន​ចូលរួមចំណែក​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​យើង​តាម​ការលក់ដូរ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម