សន្តិសុខសង្គម
ស្នងការខេត្តកំពង់ស្ពឺបញ្ជាឲ្យកម្លាំងគ្រប់ក្រុងស្រុកត្រៀមជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង
លោកឧត្ដមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យកម្លាំងគ្រប់អធិការដ្ឋានក្រុង ស្រុកទាំង៩ ត្រូវត្រៀងសម្ភារៈមធ្យោបាយ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀង ក្នុងពេលចាំបាច់បន្ទាន់។ ការបញ្ជាបែបនេះ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថៃ្ងនេះនៅក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ជាប់ៗគ្នា និងបណ្ដាលឲ្យស្រុកចំនួន២មានការជនលិច។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកស្នងការខេត្តនៅព្រឹកថ្ងៃទី១៨កក្កដានេះ។

តាមសំណេររបស់គេហទំព័រហ្វេសប៊ុកស្នងការខេត្ត បានឲ្យដឹងថា ដោយសារស្ថានភាពភ្ញៀងធ្លាក់ជាប់គ្នាប៉ុន្មានថៃ្ងនេះ បានបង្កអោយមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ក្នុងនោះមានស្រុកគងពិសី ស្រុកបសេដ្ឋ នឹងអាចបង្កទៅកាន់ស្រុកមួយចំនួនទៀតដែលស្ថិតនៅប៉ែកខាងក្រោមនៃចរន្ដទឹកហូរ។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ទោស្នងការខេត្ត បានជំរុញអោយអធិការក្រុង ស្រុក ត្រូវបង្កើនការក្ដាប់សភាពការណ៍ចុះដល់មូលដ្ឋានឃុំ សង្កាត់ និងពិនិត្យបន្ទាន់លើហានិភ័យដែលអាចនឹងកើតមានក្នុងករណីប្រធានស័កនេះ ដោយត្រូវត្រៀមនូវសម្ភារៈ មធ្យោបាយសង្រ្គោះ និងកម្លាំង។
បើតាមក្រសួងធនធានទឹក និងឧតិនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់២០កក្កដានេះ ប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ លើព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ចាប់ពី៣៥ភាគរយ ទៅ៥០ភាគរយ៕
អត្ថបទ៖ សុខុម









-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


