សន្តិសុខសង្គម
ក្រុមឧក្រិដ្ឋជនដឹកគ្រឿងញៀនឆ្លងដែនជាង២០០គីឡូ ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប
ភ្នំពេញ ៖ ឧក្រិដ្ឋជនដឹកគ្រឿងញៀនឆ្លងដែនកាត់ប្រទេសកម្ពុជា ចំនួន២០០គីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ឃាត់ខ្លួនមនុស្ស២នាក់។

អនុវត្តតាមបញ្ជារបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបជនសង្ស័យ ចំនួន២នាក់ និងថ្នាំញៀនជាង២០០គីឡូ លោតឆ័ត្រឆ្លងដែនចូលមកកម្ពុជា ប្រុងនាំចេញទៅក្រៅប្រទេស ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ នាយកមន្ទីរ ស្រាវជ្រាវបង្ក្រាបបាន២ទីតាំងផ្សេងគ្នា នាពេលកន្លងមក។

ជាក់ស្តែងនៅរសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ រួមនឹងថ្នាំញៀនជាង២០០គីឡូក្រាម។

សន្និសីទនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដោយមានការចូលរួមនិងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកនាយករងមន្ទីរ និងមន្ត្រីជំនាញមកពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក បានដឹងទៀតថា ជនសង្ស័យ២នាក់នេះ ជនជាតិចិន ហើយថ្នាំញៀនសមត្ថកិច្ចយើងដកហូតបានចំនួនជាង២០០គីឡូ ជាប្រភេទ កេតតាម៊ីន ហើយជនសង្ស័យទាំង២នាក់នេះ កម្លាំងបានប្រើនីតិវិធី តាមប្រមាញ់ឃាត់ចំនួន២ទីតាំងផ្សេងគ្នា មួយនៅម្តុំស្ពានកោះនរា និងទី២ នៅម្តុំស្តុបបូកគោ។

លោកឧត្តមសេនីយ៍ឯក ក៏បានបន្ថែមពីបញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី០៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកណ្តាលដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


