សន្តិសុខសង្គម
ស្លាប់យុវជនម្នាក់ ពេលបើកបរត្រាក់ទ័រភ្ជួរដីកិនចំមីនតោនបន្សល់ពីសម័យសង្រ្គាម
យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការ ក៏បានកិនទៅលើគ្រាប់មីនតោន ដែលនៅសេះសល់ពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះឡើងយ៉ាងពេញទំហឹងតែម្ដង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង៤៥នាទី រសៀល ដោយសារមានសំឡេងផ្ទុះមីន (តោន) ១លើក ស្ថិតនៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។


យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ វ៉ាត សាវ៉ុន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល បានបើកបរត្រាក់ទ័រចេញទៅស៊ីឈ្នួលភ្ជួរដីចម្ការឲ្យប្រជាពលរដ្ឋនៅចំណុចខាងលើ។ ខណ:កំពុងធ្វើការភ្ជួរដីចំការនោះ កង់ត្រាក់ទ័របានកិនទៅលើគ្រាប់មីន បណ្ដាលឲ្យផ្ទុះលាន់ឮសំឡេងកងរំពង ដែលបានធ្វើឲ្យយុវជនរងគ្រោះស្លាប់នៅនិងកន្លែងភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ។ ចំពោះបញ្ហានេះសមត្ថកិច្ចក៏បានបញ្ជាក់ដែរថា ជាមីនតោនសេសសល់កាលពីសម័យសង្គ្រាម ហើយដោយសារតែការភ្ជួររាប់ឆ្នាំធ្វើឲ្យគ្រាន់មីនកាន់តែអណ្ដែតមកលើនិងបណ្ដាលផ្ទុះតែម្ដងខណៈដែលទម្ងន់ត្រាក់ទ័រសង្កត់ពីលើ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


