សន្តិសុខសង្គម
ដុតកម្ទេចជើងមាន់បង្កក ២ តោន នាំចូលពីបរទេស
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានធ្វើការដុតកម្ទេចចោលជើងមាន់បង្កកដែលនាំចូលដោយខុសច្បាប់ចំនួន ២ តោន កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថា ជើងមាន់បង្កកខាងលើនេះ ក្រុមការងារបានឃាត់ចាប់ កាលពីវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ត្រួតពិនិត្យលើរថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខ ភ្នំពេញ 3F-5070 នៅជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើផ្លូវបេតុង។
លោកបានបន្តថា ការដុតកម្ទេចចោលជើងមាន់បង្កកចំនួន ២ តោន ខាងលើនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។ តាមការពិនិត្យជាក់ស្ដែង ផលិតផលសត្វបង្កកទាំងអស់នេះ នាំចូលពីបរទេស ស្តុកទុក និងលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជាផលិតផលបំណែកសាច់បង្កក ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្ដោះអាសន្នរយៈពេល ០៦ ខែ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


