សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែក្រោយខូចខាតខ្លាំង
ដោយមើលឃើញពីការខូចទ្រុឌទ្រោមលើផ្លូវមួយខ្សែដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌកំបូលបានដាក់គ្រឿងចក្រឈូសឆាយដើម្បីសម្រួលដល់ការធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។
ផ្លូវមួយខ្សែបានរងការទ្រុឌទ្រោមយ៉ាងខ្លាំងបង្កផលប៉ះពាល់ដល់ការធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗទេីបអាជ្ញាធរខណ្ឌកំបូលចុះពិនិត្យនិងដាក់គ្រឿងចក្រឈូសឆាយកៀរដីសម្រួលដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វេីដំណេីរ។
លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានឱ្យដឹងថា ផ្លូវដែលត្រូវបានជួសជុលនេះមានប្រវែង១.៥០០ម៉ែត្រ ឆ្លងកាត់សង្កាត់ចំនួន២ និង៣ភូមិ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវបេតុងភូមិកប់អំបិល ភូមិគល់ សង្កាត់កន្ទោក និងភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់កម្ពុជា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានបោះបង្គោលព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លោក គីម កាត់ទោសប្រហារជីវិតមន្ត្រី៣០នាក់ ព្រោះទឹកជំនន់នៅកូរ៉េខាងជើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សាលារៀនគ្រូយើង បើកបវេសនកាល ២០២៤-២០២៥ ដោយនាំយកកម្មវិធីសិក្សាថ្មីៗជាច្រើន