សន្តិសុខសង្គម
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីប្លន់កាបូបលុយនគរបាល
កាលពីព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយសាកសួររួច ពាក់ព័ន្ធករណីប្លន់យកកាបូបលុយពីនគរបាលម្នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម ថេង ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ៣០ នាទី ជនរងគ្រោះ បានជិះម៉ូតូ ០១ គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី ណូវ៉ា ម្នាក់ឯង ចេញពីបន្ទាយក្រាំងចេក ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីត្រឡប់មកផ្ទះស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ៣ ពីត្បូងទៅជើង ដល់ចំណុចក្រោមស្ពានអាកាស(ផ្លូវក្រវាត់ក្រុងទី ៣) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឈប់ម៉ូតូ ស្រាប់តែមានជនសង្ស័យ ដើរចេញពីក្រោមស្ពានអាកាសទៅពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពយកដៃស្តាំក្រៀក ក ជនរងគ្រោះ។ ពេលនោះ ជនរងគ្រោះបានរើបម្រះ ជនសង្ស័យក៏បានបោកជនរងគ្រោះផ្ដួលទៅដី ហើយឡើងសង្កត់ពីលើ យកដៃឆ្វេងទាញខ្សែមួកសុវត្ថិភាពរឹតកជនរងគ្រោះ និងយកដៃស្តាំហែកហោប៉ៅខោខាងស្តាំ យកកាបូបលុយរបស់ជនរងគ្រោះ រួចជនសង្ស័យក៏រត់គេចខ្លួនចូលទៅក្នុងវាលស្រែ។ ពេលនោះ ជនរងគ្រោះបានរត់ដេញតាមពីក្រោយ និងស្រែកឆោឡោថា ចោរៗ ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ បានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនឹងវត្ថុតាង(របស់ជនរងគ្រោះ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

សម្ភារៈរបស់ជនរងគ្រោះរួមមាន កាបូបលុយ ពណ៌សូកូឡាចំនួន ០១ ក្នុងនោះក៏មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ,អត្តសញ្ញាណបណ្ណនគរបាលជាតិ ,ប័ណ្ណបើកបរ ,កាត ATM , ប័ណ្ណសម្គាល់យានយន្ត , កាតចាក់វ៉ាក់សាំង ,ប័ណ្ណ ប.ស.ស។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់ក្រៀកកប្លន់យកកាបូបលុយរបស់ជនរងគ្រោះប្រាកដមែន។ ដោយឡែកជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


