សន្តិសុខសង្គម
បុរសជនបរទេសម្នាក់ធ្លាក់ពីអគារខុនដូរស្លាប់ទាំងអាក្រាតកាយ
សពជនបរទេសម្នាក់ត្រូវបានគេប្រទះឃេីញស្លាប់ទាំងអាក្រាតកាយសង្ស័យលោតពីលើអាគារខុនដូរ ធ្លាក់
ចូលក្នុងបរិវេណហាងមួយកន្លែងបណ្តាលឲ្យបែកក្បាលស្លាប់។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអគារខុនដូរមួយកន្លែងស្ថិតតាមបណ្ដោយផ្លូវ៣១០សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានអង្គុយយាមនៅមុខហាង លុះដល់ម៉ោងកេីតហេតុ ក៏ស្រាប់តែលឺសំឡេងមនុស្សធ្លាក់ ដោយមានការសង្ស័យក៏បានបេីកភ្លេីងដេីររកមេីលក៏ប្រទះឃើញបុរសជនជាតិបរទេសម្នាក់មានសភាពអាក្រាតកាយបែកក្បាលហូរឈាមស្លាប់។ ប្រភពដដែលបន្តថា បន្ទាប់កើតហេតុក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធខ្សែទៅតាំងកេីតហេតុ និងបានទាក់ទងផ្នែកជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញអោយមកពិនិត្យសពនៅទីតាំងកេីតហេតុ។ ពាក់ពន្ធ័ហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលោតពីលើអគារជាន់ទីប៉ុន្មាននោះទេ ឬជាករណីអ្វីផ្សេងអោយប្រកដនៅឡើយទេ ដោយផ្នែកជំនាញ់កំពុងតែធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


