សន្តិសុខសង្គម
ថៅកែលក់គ្រឿងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះស្លាប់ សង្ស័យបណ្តាលមកពីស្រវឹងស្រា
តាមការឲ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មានពលរដ្ឋរាយការណ៍ថា មានករណីមនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា សពមានឈ្មោះ ឡៅ ឡឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចប្បន្នរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមវិដេអូ ក្នុងកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២និង៥៧នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧.២ ម៉ែត្រ ចុះមកក្រោម បោកក្បាលលើកការ៉ូឡា ក្នុងទីធ្លាបរិវេណរបងផ្ទះ បណ្តាលអោយស្លាប់៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


