សន្តិសុខសង្គម
បុរសម្នាក់ ធ្លាក់ពីលើអគារជួលជាន់ទី ២ ស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌដង្កោ
បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយធ្លាក់ពីលើអគារជាន់ទី ២ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ត្រង់ចំណុចអគារបន្ទប់ជួលជាន់ទី ២ ពីខាងមុខបន្ទប់ជួលលេខ ៨០ ផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលលេខ ៨០ ជាន់ទី ២ ទីតាំងកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ ឃិត ស្រីនិត ភេទស្រី អាយុ ២១ ឆ្នាំ ជាមិត្តភ័ក្ដិស្នាក់នៅជាមួយជនរងគ្រោះ បានឲ្យដឹងថា រូបគាត់ និងជនរងគ្រោះ ព្រមទាំងមិត្តភ័ក្ដិចំនួន ៣ នាក់ទៀត បានជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ កន្លងមក ជនរងគ្រោះ តែងតែយកអង្រឹងចងដេកមុខបន្ទប់។ លុះនៅវេលាម៉ោងប្រហែល ២៣ និង ៥៥ នាទី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះបានត្រឡប់មកដល់បន្ទប់វិញដោយអាការស្រវឹងស្រាខ្លាំង ដើរទ្រេតទ្រោត រួចក៏យកអង្រឹងទៅចងដេកមុខបន្ទប់ដូចសព្វដង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងលាន់ស័ង្កសីប្រាវ ដោយគិតថាឆ្មាលោត។ រហូតនៅវេលាម៉ោងប្រហែល ៥ និង ៣០ នាទី ព្រឹកថ្ងៃទី ១៧ វិច្ឆិកា នេះ ក៏មានមនុស្សផ្អើលឆោឡោថាមានមនុស្សស្លាប់ ទើបរូបគាត់ និងគ្នីគ្នា បានបើកបន្ទប់ចេញមកក្រៅមើលទៅក្រោមឃើញសាកសពជនរងគ្រោះស្លាប់នៅលើសាបជាន់ក្រោមពីខាងក្រោមបង្កាន់ដៃបន្ទប់។

ដោយឡែកយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពឃើញថា នៅវេលាម៉ោង ០០ និង ៣០ នាទី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះបានឈរនោមនៅពីខាងមុខបន្ទប់នៅជាន់ទី ២ រួចក៏មានអាការដើរទ្រេតទ្រោត ហើយក៏ដើរទៅមុខវិញតោងឡើងបង្កាន់ដៃ និងបានរបូតដៃធ្លាក់ចុះទៅក្រោមតែម្នាក់ឯង មិនឃើញមានអ្នកណានៅក្បែរនោះទេ។

តាមការពិនិត្យកន្លែងកើតហេតុពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ធ្លាក់ពីលើបង្កាន់ដៃអគារជាន់ទី ២)។ បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


