សន្តិសុខសង្គម
ជនបរទេសម្នាក់ ធ្លាក់ពីលើអគារជាន់ទី ០៦ បែកក្បាលស្លាប់ មិនទាន់ដឹងមូលហេតុ
បុរសជនបរទេសម្នាក់ បានធ្លាក់ពីលើអគារអាផាតមិន ០១ កន្លែង បែកក្បាលស្លាប់ ដោយមិនទាន់ដឹងមូលហេតុ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ០៥ នាទីយប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១៤៤ សង្កាត់ផ្សារកណ្តាលទី ០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេបានឮសំឡេងធ្លាក់ពីលើមេឃ ស្នូរលាន់ដូចផ្ទុះកង់ឡាន ភ្លាមៗ ប្រជាពលរដ្ឋបានប្រទះឃើញបុរសជាជនជាតិបរទេសវ័យប្រហែល ៥០ ឆ្នាំ ម្នាក់ បានបែកក្បាលស្លាប់នៅលើផ្លូវ។ ខណៈនោះ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកឡោមព័ទ្ធទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ថា តើជាករណីលោតសម្លាប់ខ្លួន ឬ ជាករណីអ្វីផ្សេង?។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន ធ្វើការហ៊ុមព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ ដើម្បីរង់ចាំជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើកោសល្យវិច័យទៅលើសាកសពរបស់ជនរងគ្រោះ និងប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


