សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ ឆ្មក់បង្រ្កាបល្បែងឆ្នោតឡូតូខុសច្បាប់២ទីតាំង ឃាត់ខ្លួនមនុស្ស២នាក់
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានឆ្មក់ចុះបង្ក្រាបទីតាំងឆ្នោតឡូតូមួយកន្លែង ឃាត់ខ្លួនស្ត្រីពីរនាក់ និងដកហូតសម្ភារមួយចំនួនបញ្ជូនទៅប៉ុស្ដិ៍រដ្ឋបាលដើម្បីសួរនាំ។

ការបង្រ្កាបនេះដែរបានធ្វើឡើងនៅវេលាម៉ោង១២និង២២នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលំ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាអ្នកកាន់ម៉ាសុីនកុំព្យូទ័រចំនួន២នាក់នៅនឹងកន្លែង និងបានដកហូតកុំព្យូទ័រចំនួន២គ្រឿង។

ការចុះបង្ក្រាបនេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងអាជ្ញាធរទទួលដំណឹងថា ទីតាំងទាំង២នេះ បានបង្កប់ល្បែងសុីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ហើយក៏ត្រូវបានចុះទៅដល់ទីតាំងបង្រ្កាបភ្លាមៗតែម្តង។ បច្ចុប្បន្ន ស្ត្រីជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យទី៣ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


