សន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀន បំភ្លឺជុំវិញករណីប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅសង្កាត់ចោមចៅទី៣
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានចេញមុខបំភ្លឺពាក់ព័ន្ធករណីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងនៅមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយមានការចែករំលែកនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិមួយចំនួនធ្វើឲ្បប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។

តាមការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែង នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាលទ្ធផលចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ជាជនជាតិចិន (តៃវ៉ាន់) និងចាប់យកវត្ថុតាងសរុបគ្រឿងញៀនប្រភេទ កេតាមីន សរុបទម្ងន់ ១គីឡូក្រាម ៥៣៩.៤៧ក្រាម។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបន្ថែមថា បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តការស៊ើបអង្កេតបទល្មើសជាក់ស្តែងខាងលើ លុះនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ អ៊ូច ពេជ្រនី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនចំនួន ០១កញ្ចប់ ប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់ ២.៤១ក្រាម និងម៉ូតូមួយគ្រឿង ម៉ាក HONDA SCOOPY។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផលឃើញវិជ្ជមាន (មានសារធាតុញៀន) ។

ប្រភពដដែលបន្ថែមថា បន្ទាប់ពីកិច្ចប្រតិបត្តិការរួច មន្ត្រីនគរបាលជាតិមួយរូប ឈ្មោះ ប៉ិច លឹមហ៊ុយ មានភារកិច្ចជិះម៉ូតូជនសង្ស័យមកអង្គភាព ចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ស្រាប់តែមានបងប្អូនជនសង្ស័យ (ឈ្មោះ អ៊ូច ពេជ្រនី) និងប្រជាពលរដ្ឋតាមពីក្រោយ និងបានស្រែកថា «ចោរៗ» ធ្វើឱ្យមន្ត្រីមានការភិតភ័យបារម្ភនូវអំពើហិង្សា ក៏រត់ចោលម៉ូតូ ចូលហាងចាប់ហួយមួយកន្លែង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ត្រូវបានបងប្អូនជនសង្ស័យ និងប្រជាពលរដ្ឋឡោមព័ទ្ធ ស្រែកជេរឡូឡា និងប្រតាយប្រតប់ជាមួយ បើទោះបីសមត្ថកិច្ចប្រាប់ថា ខ្លួនជាសមត្ថកិច្ចយ៉ាងណាក្តី។ ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញមន្ទីរក៏បានចុះអន្តរាគមន៍ ដោយជម្លៀសមន្ត្រីម្នាក់នោះ ចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានការសោកស្តាយចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួនដែលបានទៅចុះផ្សាយបង្កើតឱ្យមានការបញ្ចេញមតិមួយចំនួនធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់។

តាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជុំវិញករណីនេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីដឹងកំហុសទាំងបងប្អូន និងម្តាយរបស់ជនសង្ស័យ (ឈ្មោះ អ៊ូច ពេជ្រនី) បានអញ្ជើញមកអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន សុំសារភាពនូវកំហុសរបស់ខ្លួន ចំពោះមុខសមត្ថកិច្ច ហើយបានសុំទោសរាល់កំហុសឆ្គងដែលបានធ្វើមកលើសមត្ថកិច្ច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ និងបានសុំទោសជាពិសេសចំពោះថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលពួកគេបានធ្វើមកលើអង្គភាពនេះ៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២២ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា