សន្តិសុខសង្គម
អគ្គិភ័យឆេះរោងចក្រផលិតក្រដាសឡាំងមួយកន្លែងទាំងស្រុង ក្នុងខណ្ឌពោធិ៍សែនជ័យ
រោងចក្រផលិតក្រដាសឡាំងមួយកន្លែងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងផ្អើលពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលយប់។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចរោងចក្រផលិតក្រដាសកាតុងមួយកន្លែង (ក្រដាសឡាំង) ដែលស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរទីតាំងឆាបឆេះបានប្រាប់អោយដឹងថា មុនកើតហេតុគេឮមានសំឡេងផ្ទុះ២ទៅ៣ដង ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍។ ខណៈសំឡេងផ្ទុះស្ងាត់ទៅ ក៏ស្រាប់តែកើតមានឡើងនូវក្លិនឈ្ងៀមផ្សែងហ៊ុយខ្មៅ កើតចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅពីក្នុងរោងចក្រ បង្កអោយមានការឆោរឡោរ ផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធភ្លាមៗ ដើម្បីបង្ការជៀសវាងមានការរាលដាលទៅកាន់ឃ្លាំងដទៃផ្សេងទៀត។ ប្រភពដដែលបន្តថា ត្រឹមតែរយៈពេល៤០នាទីប៉ុណ្ណោះអណ្តាតភ្លើងបានឆេះធ្វើអោយរោងចក្រដួលរំលំមកក្រោមតែម្តង។

ទោះបីជាយ៉ាងណា ពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាចបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ដោយសារពួកគាត់បានឮសម្លេងផ្ទុះ មុនកើតមានអគ្គិភ័យនេះឡើង។
ករណីអគ្គិភ័យនេះបានបណ្ដាលរោងចក្រឆេះខូចខាតទាំងស្រុង និងរាលដាលដល់ឃ្លាំងកម្មករស្នាក់នៅប្រមាណជា ៣០ភាគរយ។ ក្នុងនោះ បានប្រើប្រាស់រថយន្តរបស់ស្នងការរាជធានីភ្នំពេញជាច្រើនគ្រឿងបាញ់ពន្លត់រហូតអោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


