សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីឆក់កាបូបសិស្សសាលាកូនស្រីចៅសង្កាត់សំរោងក្រោម
កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីឆក់កាបូបរបស់សិស្សសាលាម្នាក់ ជាកូនស្រីរបស់ចៅសង្កាត់សំរោងក្រោមកាលពីថ្ងៃទី២៣តុលា។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពបានឱ្យដឹងថា កាលពីវេលាថ្ងៃត្រង់ទី២៣ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូបពីយុវតីម្នាក់ជាកូនស្រីរបស់ចៅសង្កាត់សំរោងក្រោម ត្រង់ចំណុចក្បែរប៉ុស្តិ៍កាកាបទី២ ខណៈដែលកំពុងជិះម៉ូតូទៅសាលារៀន ដោយបាត់បង់នូវទូរស័ព្ទ១គ្រឿង កុំព្យុទ័រ លេបថបមួយគ្រឿង ហើយគេចខ្លួនបាត់។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវ ពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់ស្លាកលេខម៉ូតូ ស្គាល់ភិនភាគជនសង្ស័យ ទើបនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សមត្ថកិច្ចតាមឃ្លាំមើលដល់ផ្ទះជនសង្ស័យ ស្រាប់តែជនសង្ស័យក្រឡេកឃើញកម្លាំងសមត្ថកិច្ច ក៏បានបើករថយន្តរត់គេច រហូតដល់ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបឃាត់រថយន្ត និងឃាតបានទាំងជនសង្ស័យនាំមកឆែកឆេរផ្ទះរកឃើញម៉ូតូឃ្លីក ដែលជនសង្ស័យជិះធ្វើសកម្មភាព កាបូបស្រីៗជាច្រើន ក្នុងបន្ទប់ជាន់ទី១។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតរថយន្តមួយគ្រឿង ម៉ាកKIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-1206 និងម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-8329 រួមទាំងវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យ រួមជាមួយសម្ភារៈដកហូត សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


