Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់តាមដីកាតុលាការ

បានផុស

នៅ

ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវធ្វេីការឃាត់ខ្លួនតាមដីកា​ របស់តុលាការខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយបានទទួលបទបញ្ជាពីលោកវីរសេនីយ៍ទោ សុខ​ ដារ៉ា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក​ ឯក​ ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១២និង៤៨នាទី​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហួត វឿន ការិយាល័យប្រឆាំងគ្រឿងញៀន​ បានចុះឃាត់ខ្លួន​ជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ: ២៤៦ ត.ព្រ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក​ សុឹង វុទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តតាកែវ ពីបទ”រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ពិរុទ្ធជនឈ្មោះ ថន ប៉ុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកវត្ថុតាងដែលដកហូតបានមាន៖ ១- ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ ទម្ងន់:៥,១៩ក្រាម( ថ្លឹងទាំងសំបក់ថង់)​ និងទូរសព្ទ័ចំនួន០១គ្រឿងផងដែរ។

បច្ចុប្បន្នពិរុទ្ធជន រួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម