សន្តិសុខសង្គម
មន្ទីរសុខាភិបាលខេត្តតាកែវ សម្រេចបិទគ្លីនិក សុងហាក់ ម៉ារីណា ក្រោយចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យមនុស្សស្លាប់
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានសម្រេចបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តទៀតឡើយ ក្រោយពីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលនៃអគណៈអភិបាលខេត្ត បានថ្កោលទោស និងចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹង និងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ តាមរយៈសេចក្ដីជូនដំណឹង ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលខេត្តក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព។

សូមរំលឹកថា ស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ទូ អាយុ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់កាលពីល្ងាចថ្ងៃទី១៨វិឆ្ឆិកា រួចយកសព និងក្មួយស្រីអាយុ៣ខួបទៅផ្លុងចោលនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ស្រុកបាទី រហូតដល់ព្រឹកថ្ងៃទី១៩វិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ។ តាមការពិនិត្យកោសល្យវិច័យរបស់មន្ត្រីជំនាញលើសពបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។ ក្នុងករណីនេះ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទីបានបញ្ជាក់ថា នេះជាករណីមនុស្សឃាតដោយអចេតនា។

ទោះបីយ៉ាងណាក្នុងករណីនេះ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្ដីប្រពន្ធដើម្បីអនុវត្តនីតិវិធីច្បាប់ ចំណែកទីតាំងគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ក៏ត្រូវបានបិទមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពបន្តទៀតឡើយ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


