សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ដោយមើលឃេីញផ្លូវមួយខ្សែជាប់របងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ចាប់ពីភូមិស្ងួនពេជ្រ រហូតដល់ភូមិត្រពាំងឈូក ស្ថិតក្នុងភូមិស្ងួនពេជ្រ និងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល បានរងការខូចខាតជង្ហុកសំបុកមាន់ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទ្រី ណារ៉េត អភិបាលរងនៃគណ:អភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងអាជ្ញាធរសង្កាត់-ភូមិ បានធ្វើការឈូសឆាយកៀរសម្រួល និងកិនបង្ហាប់ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
អាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលេីនេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាធ្វើឲ្យពិបាកក្នុងការធ្វេីដំណេីររបស់ប្រជាលរដ្ឋទេីបអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយកៀរ កិនបង្ហាប់ និងដាក់ឱ្យធ្វេីដំណេីរមួយគ្រាសិន៕
អត្ថបទ៖ សុខា






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


