សន្តិសុខសង្គម
សន្តិសុខក្លឹប DOT II ព្រួតគ្នាវាយភ្ញៀវ រួចបង់លុយបញ្ចប់រឿង
បុរសម្នាក់ ត្រូវបានសន្តិសុខក្លឹប DOT II វាយ បណ្ដាលឲ្យរងរបួសត្រង់ក្បាលជិត ១០ ថ្នេរ និងរងរបួសត្រង់ខ្លួន ខណៈចូលទៅផឹកស៊ីនៅក្នុងក្លឹប។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ចំណុចក្លឹប DOT II ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីភាគីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយរូបគាត់បាននាំគ្នាចូលទៅផឹកស៊ីរាំលេងសប្បាយជាលក្ខណៈគ្រួសារនៅក្នុងក្លឹប DOT II ខាងលើ។ ក្រោយពីផឹករួច ស្រវឹងស្រឿងៗ ក៏បាននាំគ្នារៀបចំចេញត្រឡប់ទៅផ្ទះវិញ ដោយបុរសភាគីរងគ្រោះបានយកដៃទៅទះកំផ្លៀងប្អូនថ្លៃរបស់ខ្លួនក្នុងគោលបំណងលេងសើច ភ្លាមៗ នោះដែរ ស្រាប់តែសន្តិសុខក្នុងក្លឹបបានរត់ទៅកៀក.ក បុរសរងគ្រោះអូសចេញមកខាងក្រៅ។ បន្ទាប់មក ក៏មានបុរសម្នាក់ទៀតត្រូវជាប្អូនមកសួរនាំទៅលើសន្តិសុខ ម្តេចក៏វាយលើបងរបស់ខ្លួន សួរមិនទាន់ផុតពីមាត់ផង ក៏ត្រូវសន្តិសុខក្នុងក្លឹបព្រួតគ្នាវាយលើបុរសរងគ្រោះត្រង់ក្បាល បែកឈាមហូរពេញខ្លួន និងមានស្នាមឆូតត្រង់ចង្កេះចេញឈាម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ រួចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី ១ ដើម្បីឲ្យភាគីខាងក្លឹបបង់លុយទៅជនរងគ្រោះដោះស្រាយគ្នាបញ្ចប់រឿង៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


