សន្តិសុខសង្គម
ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវី កំពុងក្លាយជាតំបន់លក់ដូរយ៉ាងកកកុញបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ
ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវី ផ្លូវលេខ ៥៩២ កែងផ្លូវលេខ ៣១៧ ត្រូវបានក្រុមអាជីវករដាក់របស់របរលក់ដូររំលោភលើចិញ្ចើមផ្លូវទាំងស្រុង បាត់ទាំងផ្លូវថ្មើជើងរបស់សិស្សានុសិស្ស បាត់ទាំងសណ្ដាប់ធ្នាប់សាធារណៈ។

លោក ភក្ត្រា ប្រជាពលរដ្ឋរស់នៅចំហៀងសាលាបានប្រាប់អោយដឹងថា ចិញ្ចើមផ្លូវនេះ គឺសម្រាប់ទុកអោយសិស្សានុសិស្សដើរ មិនមែនទុកអោយអាជីវករយកចំណុចនេះប្រកបរបររកសុីនោះឡើយ។ ពលរដ្ឋបន្តថា ភាគច្រើនជុំវិញរបងវិទ្យាល័យឥន្រ្ទទេវីនេះ អោយតែមានអ្នកដំណើរឈប់ម៉ូតូ ឬរថយន្តចតចូលទិញ គឺតែងបង្កការកកស្ទះចរាចរណ៍តែម្តង ដែលធ្វើអោយពិបាកឆ្លងកាត់។
លោក ហោ មេសា ជាពលរដ្ឋរស់នៅក្បែរនោះបានប្រាប់អោយដឹងដែរថា ជារៀងរាល់ថ្ងៃគាត់តែងតែសង្កេតឃើញសិស្សានុសិស្សដើរនៅលើផ្លូវថ្នល់ ដែលជាផ្លូវសម្រាប់យានយន្តធ្វើដំណើរតែម្តង។ ហើយអាជីវករមួយផ្នែកទៀតមិនត្រឹមតែលក់ដូរនោះឡើយ មានទាំងការចងខ្សែរបាំងសម្រាប់ដាក់ផ្ញើម៉ូតូនៅលើចិញ្ចើមថែមទៀតផង។

លោក សុឹប សុភង់ អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា ចំពោះបញ្ហានេះ អាជ្ញាធរកំពុងអនុវត្តជាបណ្តើរៗហើយ ដោយសារទីតាំងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានច្រើនកន្លែង ហើយទីតាំងខ្លះបានជូនដំណឹង និងខ្លះទៀតនៅមិនទាន់បានជូនដំណឹងនោះឡើយ ព្រោះថាការលក់ដូរនៅលើចិញ្ចើមផ្លូវនេះ គឺមានការពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ហើយអាជ្ញាធរក៏បានគិតពីជីវភាពរបស់អាជីវករលក់ដូរផង ដើម្បីទុកពេលអោយពួកគាត់រកទីតាំងថ្មី ក្នុងការប្រកបរបរ ជៀសវាងមានការចុះអនុវត្តប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកអភិបាលរងបន្តថា ក្នុងករណីអាជ្ញាធរចុះណែនាំហើយនៅតែមិនស្តាប់ នឹងចាត់វិធានការក្តៅ។

ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរពាក់ព័ន្ធមេត្តាជួយចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវីផង ព្រោះថាចិញ្ចើមសម្រាប់សិស្សថ្មើរជើង បាត់អស់ហើយដោយសារអាជីករដាក់លក់រំលោភផ្លូវអស់បាត់ទៅហើយ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


