សន្តិសុខសង្គម
រដ្ឋបាលសង្កាត់វាលវង់បន្តអនុវត្តគម្រោងមូលនិធិសង្កាត់កាយដាក់លូរំដោះទឹក និងចាក់បេតុងក្នុងមូលដ្ឋាន
ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌ៧មករា រដ្ឋបាលសង្កាត់វាលវង់ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌបានបន្តអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានដោយកាយផ្លូវដាក់លូដើម្បីរំដោះទឹកនារដូវវស្សាដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅស្របតាមផ្លូវបេតុង ងាយស្រួលជាងមុន។

សូមបញ្ជាក់ថា ផ្លូវទីតាំងការដ្ឋានកាយផ្លូវដើម្បីដាក់លូរំដោះទឹក និងចាក់បេតុនេះស្ថិតនៅក្បែរតំបន់បុរីកីឡា ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក សេង ជី ចៅសង្កាត់វាលវង់ បានឲ្យកម្ពុជាថ្មីដឹងថា គម្រោងនេះជាគម្រោងមូលនិធិ អភិវឌ្ឍន៍របស់សង្កាត់ ហើយសង្កាត់បានបន្តអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានជាបន្តបន្ទាប់ ។ ទីតាំងការដ្ឋាននេះ គឺកន្លងទៅពុំទាន់មានលូររំដោះទឹកនោះទេ ដូច្នេះសង្កាត់បានបើកការដ្ឋាន ដាក់លូទំហំមុខកាត់ ៨តឹក និងចាក់បេតុងថ្មី នៅកំណាត់ផ្លូវនេះផងដែរ ដើម្បីបំរើផលប្រយោជន៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរផ្សេងៗទៀតផងដែរ។

លោក សេង ជី ចៅសង្កាត់វាលវង់ បន្តលើកឡើងទៀតថា ការដ្ឋាននេះមិនមែនជាការដ្ឋានទីមួយទេកន្លងទៅរដ្ឋបាលសង្កាត់បានធ្វើគម្រោងផ្សេងៗជាច្រើននៅក្នុងមូលដ្ឋាន រួមមានការអុតកៅស៊ូ ផ្លូវខូចជង្ហុកមាន់ ផ្លាស់ប្ដូរការ៉ូឡា ចាស់ចេញ ដាក់ថ្មីតាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន ដើម្បីឲ្យតាមមុខផ្ទះពលរដ្ឋ មានភាពល្អប្រសើរនិងសោភ័ណ្ឌ ទីក្រុងស្អាត។

ប្រជាពលរដ្ឋដែលមានលំនៅឋានស្របតាមផ្លូវបើកការដ្ឋានដាក់លូនឹងត្រៀមចាក់បេតុងនេះបានសំដែងក្ដីរីករាយនិងសប្បាយចិត្តសាទរដល់អាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ពីផលលំបាករបស់ប្រជាពលរដ្ឋ។ហើយប្រជាពលរដ្ឋបានបន្តទៀតថាទោះបីការដ្ឋានកំពុងតែដំណើរការមានផលលំបាកនៃការចូលទៅផ្ទះបន្តិចមែនប៉ុន្តែយ៉ាងណាពេលដែលការដ្ឋានរួចរាល់នោះប្រជាពលរដ្ឋនិងងាយស្រួលក្នុងការធ្វើដំណើរយ៉ាងងាយស្រួល។

ចុងក្រោយអាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នៅនឹងការដ្ឋានកំពង់សាងសង់មេត្តាជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងមានភ្លៀងធ្លាក់ ឬក៏ខ្យល់បក់ផាត់ហើយសំរាមធ្លាក់ចូលទៅក្នុងការដ្ឋានកំពង់សាងសង់ដាក់លូនេះផងដែរ។ជាពិសេសនោះនឹងសំណូមពរឲ្យមានការយោគយល់ដែលមានផលប៉ះពាល់ ក្នុងតំណាក់កាលការដ្ឋានកំពុងសាងសង់៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់