សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ
លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ នៃរដ្ឋបាលខណ្ឌឬស្សីកែវ បានប្រាប់ កម្ពុជាថ្មី អោយដឹងថា ដើម្បីបញ្ចៀសការជន់លិចនៅក្នុងភូមិខ២ សង្កាត់ច្រច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ អាជ្ញាធរមូលដ្ឋានបានធ្វើការស្ថាបនាដាក់ប្រព័ន្ធលូថ្មីចំនួនមួយខ្សែដែលមានទំហំ ៦តឹក មានប្រវែងជាង៤០០ម៉ែត្រ ដែលអាចធ្វើឲ្យប្រព័ន្ធលូនេះបង្ហូរទឹកទៅបានលឿនជាងមុន និងមិនមានការជន់លិចដល់ផ្ទះប្រជាពលរដ្ឋនៅពេលមានភ្លៀងម្ដងៗបន្តទៀត។

លោកបានបន្តទៀតថា ចំពោះនៅទីតាំងដែលមានផលប៉ះពាល់ ដូចជាផ្លូវមុខផ្ទះប្រជាពលរដ្ឋ ឬផ្លូវលំ អាជ្ញាធរធើ្វការដាក់ប្រព័ន្ធលូអោយបានលឿនតាមដែលអាចធើ្វទៅបាន ដើម្បីកុំអោយប្រជាពលរដ្ឋពិបាកក្នុងការធើ្វដំណើរ។ ក្នុងលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ តែងតែដឹកនាំក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់-ភូមិ រួមជាមួយ លោក វ៉ាន់ ខន មន្ត្រីបច្ចេកទេសរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគុណភាពបច្ចេកទេស គម្រោងដាក់លូរំដោះទឹកខ្សែទី១ នៅភូមិខ២ ដោយក្រុមហ៊ុនកំពុងធើ្វអភិវឌ្ឍន៍ផងដែរ។

ពលរដ្ឋរស់នៅតំបន់នេះ មានចិត្តសប្បាយរីករាយ សាទរដល់អាជ្ញាធរមូលដ្ឋាន តែងយកចិត្តទុកដាក់ ពីផលលំបាករបស់ប្រជាពលរដ្ឋគិតគូរតាំងពីការធ្វើដំណើររបស់ពលរដ្ឋ ការរស់របស់ពលរដ្ឋ និងសុខសុវត្ថិភាព៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


