Connect with us

សន្តិសុខសង្គម

ចេញពីមណ្ឌលបន្សាបគ្រឿងញៀនបាន១០ថ្ងៃ ដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាង

បានផុស

នៅ

បុរសម្នាក់ទើបចេញពីមណ្ឌលអប់រំបន្សាបគ្រឿងញៀនបាន១០ថ្ងៃ ដុតផ្ទះខ្លួនឯងស្រែកផ្អើលឆាវឡោ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បានទាន់ពេលវេលា សំណាងល្អមិនរាលដាលដល់ផ្ទះអ្នកជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១០និង១០នាទីព្រឹក ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងបុរីរំចេក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគាត់បានរត់ចេញពីក្នុងផ្ទះមកមើល ក៏ស្រាប់តែឃើញមានផ្សែងហុយចេញមកក្រៅលាយជាមួយភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងផ្ទះជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ ដោយមិនរាលដល់ផ្ទះប្រជាពលរដ្ឋក្បែងខាងនោះទេ។

សូមបញ្ជាក់ថា បើតាមប្រភពពីឪពុកជនសង្ស័យដែលដុតផ្ទះខ្លួនឯងបានអោយដឹងថា កូនរបស់គាត់ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀនបានជិត១០ថ្ងៃ ហើយគាត់បានយកមករស់នៅផ្ទះកើតហេតុ លុះដល់ម៉ោងកើតហេតុសង្ស័យគ្រឿងញៀនធើ្វទុក ទើបកូនរបស់គាត់ដុត ពូក និងសម្ភារៈក្នុងបន្ទប់ជាន់ទី១ ឆេះយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

ក្នុងរង្វង់ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញចំនួន៣គ្រឿង និងរថយន្តជំនួយរបស់ស្រាបៀរកម្ពុជា១គ្រឿង ចំណែកបុរសដែលដុតផ្ទះខ្លួនឯងត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នរគបាលព្រៃស៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម