Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌ​​ដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ រកឃើញវត្ថុតាងមួយចំនួន

បានផុស

នៅ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវចុះបង្ក្រាបដល់ទីតាំងក្រុមប្លន់ប្រដាប់អាវុធ និងរកឃើញវត្ថុតាងមួយចំនួនធំ និងឃាត់ខ្លួនអ្នកជាប់សង្ស័យចំនួន៤នាក់ មកសួរនាំ ខណៈមុខសញ្ញាដៃដល់គេចខ្លួនបាត់អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ក្រុមជនសង្ស័យ ក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញបានរកឃើញ ម៉ូតូម៉ាកហុងឌ្រីមមួយគ្រឿង (របស់ជនរងគ្រោះដែលប្លន់បាន) ម៉ូតូម៉ាក PCX ពណ៌ស និងផ្លាកលេខរថយន្ត និងម៉ូតូ ជាច្រើនសន្លឹក អាវុធវែកម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០មករា នេះថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនេះ​ កម្លាំងជំនាញបាននាំខ្លួនអ្នកជាប់សង្ស័យចំនួន៤នាក់មកសួរនាំនៅអធិការដ្ឋានខណ្ឌ ខណៈមុខសញ្ញាដៃដល់កំពុងគេចខ្លួន។ លោកអធិការរងបន្ថែមថា ក្នុងករណីនេះ កម្លាំងជំនាញបាននិងកំពុងតាមស្រាវជ្រាវមុខសញ្ញាដៃដល់បន្តទៀត ដើម្បីឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធច្បាប់។

សូមបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅក្នុងមូលដ្ឋានសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ក្រុមមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

ក្រសួងការពារជាតិស្នើសុំការរើសទ័ពបន្ថែមជាង២ពាននាក់

សេដ្ឋកិច្ច១ នាទីute មុន

រដ្ឋាភិបាលលុបចោលអាជ្ញាបណ្ណអាជីវកម្មរ៉ែថ្មនៅខេត្តកំពត ដាក់ជាកន្លែងសាសនា និងទេសចរណ៍

កីឡា១៥ នាទីutes មុន

យុវជនស្រឡាញ់កីឡាមួយក្រុម រួមគ្នារៃអង្គាសថវិកា​ ទិញសម្ភារសិក្សាជូនសាលាបឋមសិក្សាអូរក្បុល

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ឌួង ហ្សូរីដា ថា ចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ត្រូវមាន ៧ ចំណុច

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២២ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម