សន្តិសុខសង្គម
រយៈពេល៦ខែ នគរបាលរាជធានីបង្ក្រាបបទល្មើសបាន ៨៨ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៣៨៣នាក់
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បង្ក្រាបបទល្មើសបានចំនួន៨៨ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៨៣នាក់។ ក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់ និងបទល្មើសមជ្ឈឹមបង្ក្រាបបានចំនួន៨៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៦៣នាក់។

ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យចំនួន២៩នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែមករានេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សំ វិច្ឆិកា បានបន្តថា ការសហការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសក្រុមក្មេងទំនើងនេះ គឺធ្វើឡើងជាបន្តបន្ទាប់ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធ ហើយនៅដើមខែមករា ឆ្នាំ២០២៥នេះ នគរបាលរាជធានីភ្នំពេញ ក៏បានធ្វើសន្និសីទសារព័ត៌មានចំនួន២លើករួចមកហើយដែរ ពាក់ព័ន្ធបទល្មើស និងជនសង្ស័យមួយចំនួន និងបានបញ្ជូនបន្តដើម្បីអនុវត្តនីតិវិធីច្បាប់។

ក្នុងនាមសមត្ថកិច្ច លោក សំ វិច្ឆិកា បានអំពាវនាវដល់ឪពូកម្ដាយ អាណាព្យាបាល គណៈគ្រប់គ្រងសាលារៀន ជួយសហការផ្តល់ព័ត៌មានជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន អំពីសកម្មភាពក្មេងទំនើង ក៏ដូចជាសិស្សានុសិស្សលួចលាក់ ដាក់ដាវកាំបិតតាមខ្លួនជាដើម។

ជាមួយគ្នានោះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែមឲ្យកាន់តែខ្លាំងជាងមុន លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ឬសគល់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


