សន្តិសុខសង្គម
នគរបាលខណ្ឌពោធិ៍សែនជ័យចាត់កម្លាំងប៉ុស្តិ៍ចុះណែនាំអាជីវករ និងហាមលក់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិន
អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានចាត់កម្លាំងតាមបណ្តាលប៉ុស្តិ៍រដ្ឋបាលនីមួយៗ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករ កុំឲ្យមានការលក់ផាវ និងគ្រឿងផ្ទុះផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម នាពេលខាងមុខ។

ការចុះផ្សព្វផ្សាយអប់រំពាក់ព័ន្ធការលក់គ្រឿងផ្ទុះនេះ គឺដេីម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្ការទប់ស្តាត់គ្រោះមហន្តរាយ គ្រោះអគ្គិភ័យផ្សេងៗនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ខាងមុខនេះ។

ក្នុងការចុះអនុវត្តផ្សព្វផ្សាយនេះ កម្លាំងនគរបាលក៏បានណែនាំដល់អាជីវករលក់ដូរតាមផ្ទះ និងតូបលក់អីវ៉ាន់ចាប់ហួយ ឲ្យមានការប្រុងប្រយ័ត្ននៅពេលអុចទាន ធូប សែនដូបតា ចៀសវាងមានការឆាបឆេះបង្កជាអគ្គិភ័យត្រង់ប្រការណាមួយ ជាពិសេសនៅពេលដែលចាកចេញពីផ្ទះសូមពន្លត់ រឺបិទចរន្តភ្លេីងឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


