សន្តិសុខសង្គម
ពលរដ្ឋសាទរចំពោះអាជ្ញាធរ ដែលស្ថាបនាផ្លូវបេតុងថ្មី ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ 5MC ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានសាទរចំពោះអាជ្ញាធរដែលបានយកចិត្តទុកដាក់ស្ថាបនាជាផ្លូវបេតុងថ្មី ដើម្បីសម្រួលដល់ការធើ្វដំណើរ និងប្រកបរបរប្រចាំថ្ងៃ។

លោកស្រី ផាត់ នី ជាអាជីវករលក់ដូរលើផ្លូវដែលទើបស្ថាបនារួចនេះបានលើកឡើងថា លោកស្រីក៏ដូចជាប្រជាពលរដ្ឋដទៃទៀតសប្បាយរីករាយជាខ្លាំងក្រោយឃើញអាជ្ញាធរយកចិត្តទុកដាក់ពីការលំបាកក្នុងការធើ្វដំណើររបស់ប្រជាពលរដ្ឋដូច្នេះ។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ កម្ពុជាថ្មី អោយដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង ៨៦៨ម៉ែត្រ បានរងការខូចខាតជាយូរណាស់មកហើយ ហើយក៏ធ្លាប់មានប្រជាពលរដ្ឋស្នើសុំពន្លឿនក្នុងការជួសជុលស្ថាបនាផងដែរ។ លោកចៅសង្កាត់បន្ថែមថា ផ្លូវមួយខ្សែនេះ អាជ្ញាធរបានប្រើប្រាស់ថវិកាអភិវឌ្ឍន៍សង្កាត់ក្នុងការស្ថាបនាឡើងវិញរួចរាល់ហើយ ដើម្បីសម្រួលដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋ។

បើតាមលោកចៅសង្កាត់ ផ្លូវបេតុងមួយខ្សែនេះជាគម្រោង ជួលជុលផ្លូវបេតុងគ្មានសរសៃដែក មានប្រវែង ៨៦៨ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ១.៥តឹក មានប្រព័ន្ធបង្ហូរទឹកលូរួចជាស្រេច៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


