Connect with us

សន្តិសុខសង្គម

ព្រឹកនេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាស១១គ្រឿងមករក្សាទុក

បានផុស

នៅ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងគណបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តអនុវត្តច្បាប់ចរាចរណ៍ចាប់ឃាត់អ្នកជិះបញ្ច្រាសនៅលើផ្លូវ២១៧ ដោយបានចាប់ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសចំនួន១១គ្រឿងបន្ថែមទៀតនៅព្រឹកថ្ងៃទី១៨ កុម្ភៈ នេះ យកមករក្សាទុករង់ចាំចំណាត់ការជំនាញបន្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ធ្លាប់បានបញ្ជាក់នាពេលកន្លងទៅថា ការអនុវត្តលើអ្នកបើកបរបញ្ច្រាសទិសដៅចរាចរណ៍នេះ នឹងធ្វើឡើងជាប្រចាំជារៀងរាល់ព្រឹក ចាប់ពីម៉ោង៦និង៣០នាទី ដល់ម៉ោង៨ព្រឹក។ តែទោះបីយ៉ាងណាលោកនៅតែសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួននៅតែមិនចូលរួមគោរច្បាប់ដែលកក្តានេះនាំឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

លោកចៅសង្កាត់ស្ទឹងមានជ័យទី១ ក៏បញ្ជាក់ដែរថា ការចាប់ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសផ្លូវនេះ គឺត្រូវដកហូតមករក្សាទុករយៈពេលមួយថ្ងៃ រួចនឹងធ្វើកិច្ចសន្យាអប់រំណែនាំឲ្យយកត្រឡប់ទៅវិញដោយមិនមានការផាកពិន័យនោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម