Connect with us

សន្តិសុខសង្គម

ជម្លោះពាក្យសម្ដីរវាងបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នកលក់បបរត្រីងៀត ឈានដល់ការទះកំផ្លៀង និង យកកាំបិតបម្រុងដេញចាក់ ផ្អើលសង្កាត់ទន្លេបាសាក់

បានផុស

នៅ

បុរស​ម្នាក់ បាន​មក​ហាមឃាត់ និង​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​លក់​បបរ ត្រីងៀត មិន​ឲ្យ​លក់​លើ​ចិញ្ចើម​ផ្លូវ រហូត​ដល់​ភាគី​ខាង​ស្ត្រី​​យក​កាំបិត​ការពារ​ខ្លួន​បម្រុង​ចាក់​ខាង​បុរស​វិញ ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​យប់ ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សបិត សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​មក​ហាមឃាត់​ស្ត្រី​ជា​អ្នក​លក់​បបរ ត្រីងៀត មិន​ឲ្យ​លក់​លើ​ចិញ្ចើម​ផ្លូវ។ ខណៈ​នោះ សង្ស័យ​ស្ត្រី​ជា​អ្នក​លក់​បបរ​ត្រីងៀត មិន​ស្តាប់ បុរស​ខាង​លើ ក៏​បាន​ទះ​មួយ​កំផ្លៀង ធ្វើ​ឲ្យ​កើត​ជា​ករណី​ហិង្សា រហូត​ឈាន​ដល់​ស្ត្រី​ខាង​លើ​យក​កាំបិត​បម្រុង​ដេញ​ចាក់។ ភ្លាមៗ ប្រជាពលរដ្ឋ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ផង​ដែរ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​ស្ត្រី​ខាងលើ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម