ព័ត៌មានជាតិ
ក្រុមអាជីវករស្នើឱ្យអភិបាលខេត្តកំពង់ចាម ពិនិត្យឡើងវិញនូវភាពមិនប្រក្រតី នៃការប្រមូលពន្ធសត្តឃាត
ក្រុមអាជីវករសត្តឃាតដ្ឋានមួយចំនួននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានតវ៉ាស្នើឱ្យអភិបាលខេត្ត អន្តរាគមន៍ចុះពិនិត្យមើលនូវតម្លៃការបង់ពន្ធអាករអនាម័យសត្វដែលពេទ្យសត្វបានប្រមូលយកតម្លៃ នៅឆ្នាំនេះលើសច្រើនខុសពីឆ្នាំមុនៗឆ្ងាយ។
ក្រុមអាជីវករបានលើកឡើងថា បន្ទុកដ៏លំបាក និងលើសពីសមត្ថភាពបណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដែលស្ថិតក្នុងគ្រាដ៏លំបាកនេះ ការដំឡើងពន្ធគ្មានការជូនដំណឹងពីខេត្ត និងក្រសួងបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការរកចំណូលបង់ជូនរដ្ឋ។

ក្រុមអាជីវករបានលើកឡើងថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចកំពុងលំបាកពលរដ្ឋរកចំណូលមិនបាន ការលក់សាច់ជ្រូក គោ ក្របី មិនសូវដាច់ បែរ ជាពេទ្យសត្វខេត្តរឹតបន្តឹងដំឡើងថ្លៃទៅលើពន្ធអាករអនាម័យសត្វ លើសពីសមត្ថភាព បើមិនបង់ឲ្យប្រឈមនឹងបាត់បង់នូវមុខរបរសម្រាប់ចិញ្ចឹមគ្រួសារនេះ។
ក្នុងឯកសារទទួលបានប្រាក់ប្រមូលពន្ធលើសេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វដែលមន្ត្រីពេទ្យសត្វស្រុកស្រីសន្ឋរ ប្រមូលដើម ឆ្នាំ២០២៤សម្រាប់ការពិឃាតសត្វឆ្នាំ២០២៤ ដែលស្រុកស្រីសន្ឋរតូចជាងស្រុកដទៃដែលមានអ្នកពិឃាតសត្វតិច ប្រាក់ប្រមូលបាន សរុប ៦៤.៤២០.០០០រៀល។

ប្រាក់ពន្ឋអាករ ៩ ស្រុកផ្សេងទៀតដែលមានវិសាលភាពធំជាងមានអ្នកពិឃាតសត្វច្រើនជាងស្រុកស្រីសន្ធរ មិនដឹង ប្រមូលប្រាក់ចំណូលរាប់រយលានរៀលនោះទេដែលលោក នង ម៉េងហ៊ាង ប្រធានករិយាល័យបសុព្យាបាល និងផលិតកម្មខេត្តប្រមូលបានពីអាជីវករពិឃាតជ្រូកគោក្របី។
មិនតែប៉ុណ្ណោះលោក នង ម៉េង ហ៊ាង ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មខេត្តកំពង់ចាមប្រមូលប្រាក់ ពីម្ចាស់សត្តឃាតក្នុង១ស្រុក ២ ០០០ដុល្លារ។
តាមប្រភពបានប្រាប់ថា ការិយាល័យពេទ្យសត្វខេត្ត បានធ្វើរបាយការណ៍កុហកទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវទឹកប្រាក់តិចបំផុត តើទឹកប្រាក់រាប់រយលានរៀលទៀតនោះបាត់ទៅណា?
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារកម្ពុជាថ្មីបានសុំការបំភ្លឺតាមទូរស័ព្ទទៅលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មខេត្តដែរតែមិនអាចទំនាក់ទំនងបាន៕

អត្ថបទ៖ សាន វីឡែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


