សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង៣គីឡូ និងឃាត់ខ្លួនមនុស្ស៣នាក់
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង កាលពីថ្ងៃទី១៨ និងទី១៩ ខែឧសភា ឆ្នាំ២០២៥ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង៣គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ នៅចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ តាមរបាយការណ៍ ក្នុងប្រតិបត្តិការនៅថ្ងៃទី១៨ឧសភា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅថ្ងៃទី១៩ឧសភា កម្លាំងជំនាញបន្តស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ង្វៀង យុំាងឌឹក ហៅយួន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាមរស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការបង្ក្រាបទាំងពីរករណី កម្លាំងជំនាញបានរកឃើញ និងរឹបអូសគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


