សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ
កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បើកការស្រាវជ្រាវមិនដល់ ១ ម៉ោង ផង ឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ដែលធ្វើសកម្មភាពបើកទូរ៉ឺម៉កប្រជាពលរដ្ឋលួចទឹកដោះគោនៅកណ្ដាលផ្លូវ ចំណែកបក្សពួកកំពុងស្រាវជ្រាវបន្ត។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានការបង្ហោះចែកចាយពេញបណ្ដាញសង្គមនូវករណីជនសង្ស័យ ២ នាក់ បានធ្វើសកម្មភាពបើកទូរ៉ឺម៉កប្រជាពលរដ្ឋលួចទឹកដោះគោនៅកណ្ដាលផ្លូវ តាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្លូវលេខ ៣៣៦ ក្រុមទី ២៨ ភូមិ ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។ ចំណែកបក្សពួកកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តមិនឲ្យរួចខ្លួននោះទេ។

ចំពោះជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) និង(មានសារធាតុញៀន)។ ២-ឈ្មោះ ជុក ភេទប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិខ្មែរ ជាបក្សពួកធ្វើសកម្មភាព (គេចខ្លួនបាត់)។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


